បណ្តុះបណ្តាលជំនាញ
គាំទ្រការបង្កើតមុខរបរក្រោយបណ្តុះបណ្តាល
ដាក់ពាក្យតាមស្ថាប័ន
ជំនាញសហគ្រិនភាព · ជំនាញចល័តតាមមូលដ្ឋាន · ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ទទួលបានអ្វី
- បណ្តុះបណ្តាលជំនាញសហគ្រិនភាពដល់សិស្ស និស្សិត និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីគាំទ្រការបង្កើតមុខរបរដោយខ្លួនឯង
- បណ្តុះបណ្តាលជំនាញចល័តដល់អ្នកដែលមិនទាន់មានការងារ អ្នកប្រកបមុខរបរតូចតាច និងអ្នកធ្វើការតាមរដូវកាលនៅតាមមូលដ្ឋាន
- មុខជំនាញចល័តរួមមាន ជំនាញថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ថែទាំនិងជួសជុលរថយន្ត ធុរកិច្ចភេសជ្ជៈ និងសេវាកម្មសម្អាងកាយ
- បណ្តុះបណ្តាលជំនាញកែច្នៃម្ហូបអាហារ និងភេសជ្ជៈដល់កម្មករនិយោជិត និងម្ចាស់សហគ្រាស ដើម្បីលើកកម្ពស់ផលិតភាព និងពង្រីកអាជីវកម្ម
សម្រាប់អ្នកណា
អ្នកធ្វើការ និងប្រកបរបរអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សហគ្រាសធុនមីក្រូ តូច និងមធ្យម, និងអ្នកប្រកបរបររ៉ឺម៉កកង់បី
វិធីទទួលជំនួយ
ទាក់ទងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬអង្គភាពដៃគូ ដើម្បីសួរអំពីវគ្គដែលបើកនៅតំបន់របស់លោកអ្នក
ក្រសួង-ស្ថាប័នអនុវត្ត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
សហគ្រិនខ្មែរ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្ថាប័នគាំទ្រ
មូលនិធិអភិវឌ្ឍន៍ជំនាញព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក