បណ្តុះបណ្តាលជំនាញ
កម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ»
ដាក់ពាក្យអនឡាញ
វគ្គ ១ ថ្ងៃ ដល់ ៣ ខែ (ជំនាញបច្ចេកទេស ទន់ និងឌីជីថល) · ប្រាក់ឧបត្ថម្ភសិក្ខាកាម · តភ្ជាប់ទៅនិយោជក
ទទួលបានអ្វី
- ការអភិវឌ្ឍជំនាញ និងប្រាក់ឧបត្ថម្ភដល់ពលករវិលត្រឡប់ពីប្រទេសថៃ
- វគ្គបណ្តុះបណ្តាលមានរយៈពេលចន្លោះពី ១ ថ្ងៃ ទៅ ៣ ខែ
- ជំនាញបច្ចេកទេស៖ ជំនាញដេរ ការកែច្នៃកសិផល សំណង់ អគ្គិសនី និងថាមពល
- ជំនាញទន់៖ ចំណេះដឹងហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មខ្នាតមីក្រូ
- ជំនាញផ្សេងៗ៖ ជំនាញឌីជីថល និងផលិតភាព
- សិក្ខាកាមនឹងទទួលបានការបង្កើនជំនាញ ឬផ្លាស់ប្តូរជំនាញ
សម្រាប់អ្នកណា
ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ
វិធីទទួលជំនួយ
មើលព័ត៌មានកម្មវិធីលើគេហទំព័រមូលនិធិអភិវឌ្ឍន៍ជំនាញ រួចទំនាក់ទំនងទៅគ្រឹះស្ថាន
ក្រសួង-ស្ថាប័នអនុវត្ត
មូលនិធិអភិវឌ្ឍន៍ជំនាញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សហគ្រិនខ្មែរ
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក