បណ្តុះបណ្តាលជំនាញ
បណ្តុះបណ្តាលជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដាក់ពាក្យអនឡាញ
ប័ណ្ណជំនាញអេឡិចត្រូនិកតម្លៃ ៦០ ម៉ឺនរៀល សម្រាប់រៀននៅគ្រឹះស្ថានដៃគូរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ
ទទួលបានអ្វី
- ទទួលបានប័ណ្ណជំនាញ តម្លៃ ៦០ ម៉ឺនរៀល សម្រាប់ការសិក្សានៅមូលនិធិអភិវឌ្ឍន៍ជំនាញ
- វគ្គបណ្តុះបណ្តាលមានរយៈពេលចន្លោះពី ១ ថ្ងៃ ទៅ ១ ខែ អាស្រ័យលើប្រភេទជំនាញ
- ជំនាញគាំទ្រអន្តរកាលថាមពល៖ ការថែទាំ និងជួសជុលយានយន្តអគ្គិសនី អាគុយ និងម៉ាស៊ីនត្រជាក់
- ជំនាញបំប្លែងថាមពល៖ ការបំប្លែងពីការប្រើប្រាស់ហ្គាសមកអគ្គិសនី (ពិសេសសម្រាប់អ្នករត់រ៉ឺម៉កកង់បី)
- សិក្ខាកាមនឹងទទួលបានការបង្កើនជំនាញ ឬផ្លាស់ប្តូរជំនាញ
- សិក្ខាកាមក៏អាចជ្រើសរើសវគ្គសិក្សា ពីបញ្ជីជំនាញអាទិភាព ដូចជា ជំនាញឌីជីថល អាជីវកម្ម ជំនាញទន់ និងផ្សេងៗទៀត
សម្រាប់អ្នកណា
អ្នកធ្វើការ និងប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សហគ្រាសធុនមីក្រូ តូច និងមធ្យម, និងអ្នកប្រកបរបររ៉ឺម៉កកង់បី
វិធីទទួលជំនួយ
ចុះឈ្មោះដោយឥតគិតថ្លៃលើថ្នាល Cam-IE ហើយប័ណ្ណជំនាញនឹងផ្តល់ជូនដោយស្វ័យប្រវត្តិបន្ទាប់ពីចុះឈ្មោះរួច
ក្រសួង-ស្ថាប័នអនុវត្ត
មូលនិធិអភិវឌ្ឍន៍ជំនាញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក