ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ
កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
មិនតម្រូវឱ្យដាក់ពាក្យ
កម្មវិធីនេះផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លើក (បើកផ្តល់ក្នុងមួយខែម្តង) ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៦ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារគោលដៅ បន្ទាប់ពីការកើនឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
ទទួលបានអ្វី
- កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ៖ បើកផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លើក (ក្នុងមួយខែម្តង)
- ប្រាក់ឧបត្ថម្ភតាមភូមិសាស្ត្ររាជធានីភ្នំពេញ៖ ៦០ ០០០ រៀល ក្នុងមួយគ្រួសារ និង ៥ ០០០ រៀល បន្ថែមសម្រាប់សមាជិកម្នាក់ៗ
- ប្រាក់ឧបត្ថម្ភតាមទីប្រជុំជនក្រៅរាជធានីភ្នំពេញ៖ ៤៨ ០០០ រៀល ក្នុងមួយគ្រួសារ និង ៥ ០០០ រៀល បន្ថែមសម្រាប់សមាជិកម្នាក់ៗ
- ប្រាក់ឧបត្ថម្ភតាមភូមិសាស្ត្រទីជនបទ៖ ៤០ ០០០ រៀល ក្នុងមួយគ្រួសារ និង ៥ ០០០ រៀល បន្ថែមសម្រាប់សមាជិកម្នាក់ៗ
សម្រាប់អ្នកណា
គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
វិធីទទួលជំនួយ
មិនតម្រូវឱ្យដាក់ពាក្យទេ ដោយការបើកផ្តល់ប្រាក់ឧបត្ថម្ភនឹងអនុវត្ត ដោយមូលនិធិជាតិជំនួយសង្គម ផ្អែកតាមទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ របស់ក្រសួងផែនការ។ សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងអាជ្ញាធរឃុំ-សង្កាត់នៅមូលដ្ឋាន ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨។
ក្រសួង-ស្ថាប័នអនុវត្ត
អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម
មូលនិធិជាតិជំនួយសង្គម
ក្រសួងផែនការព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក