គាំទ្រធុរកិច្ចថ្មី និងនវានុវត្តន៍
វិនិយោគជាភាគហ៊ុនក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម
ដាក់ពាក្យតាមស្ថាប័ន
ពង្រឹងការត្រៀមខ្លួនសម្រាប់វិនិយោគ · ការវិនិយោគជាភាគហ៊ុន
ទទួលបានអ្វី
- ឱកាសក្នុងការទទួលទុនវិនិយោគជាភាគហ៊ុន សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលដែលបំពេញលក្ខខណ្ឌតម្រូវរបស់កម្មវិធី និងមានសក្តានុពលខ្ពស់
- ការគាំទ្រក្នុងការត្រៀមខ្លួនទទួលការវិនិយោគ ដើម្បីពង្រឹងគំរូអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ អភិបាលកិច្ច និងសមត្ថភាពប្រតិបត្តិការ
- ការគាំទ្របន្ទាប់ពីការវិនិយោគ និងការតភ្ជាប់ជាមួយដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញកំណើនប្រកបដោយចីរភាព
- ការគាំទ្រស្របតាមអាទិភាពរបស់កម្មវិធី សម្រាប់អាជីវកម្មដែលរួមចំណែកពង្រឹងផលិតកម្មក្នុងស្រុក ប្រើប្រាស់ធនធានក្នុងស្រុក និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារឌីជីថល
សម្រាប់អ្នកណា
ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម
វិធីទទួលជំនួយ
ទាក់ទងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីសាកសួរអំពីលក្ខខណ្ឌ និងពេលបើកទទួលសំណើ
ក្រសួង-ស្ថាប័នអនុវត្ត
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក