ចូលរួមកម្មវិធីកសិកម្ម
កម្មវិធីអន្តរាគមន៍គាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍
ដាក់ពាក្យតាមស្ថាប័ន
កម្មវិធីនេះផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ បន្ថែមលើអត្ថប្រយោជន៍គាំពារសង្គមនានា ដើម្បីកសាងសមត្ថភាព, ភាពធន់, លើកកម្ពស់ជីវភាព ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ទទួលបានអ្វី
- កម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍៖ ផ្តល់ការបណ្តុះបណ្តាល ប្រាក់ឧបត្ថម្ភ និងប្រាក់ដើមទុន ដោយអនុវត្តតាមខេត្ត និងក្រុង-ស្រុកគោលដៅ
- ការបណ្តុះបណ្តាល និងបង្វឹក៖ ផ្តល់វគ្គបណ្តុះបណ្តាលមុខរបរ និងបំណិនជីវិត ព្រមទាំងចុះបង្វឹកតាមផ្ទះ និងជួយដោះស្រាយបញ្ហាប្រឈមរបស់គ្រួសារ
- ប្រាក់ឧបត្ថម្ភវគ្គបណ្តុះបណ្តាល៖ ៤០ ០០០ រៀល ក្នុងមួយដង (ដោយភ្ជាប់លក្ខខណ្ឌនៃការចូលរួម)
- ប្រាក់ដើមទុនបង្កើតមុខរបរ៖ ១,២ លានរៀល ក្នុងមួយគ្រួសារ សម្រាប់ចំណាយទិញទ្រព្យសកម្មពាក់ព័ន្ធនឹងកសិកម្ម
- ខេត្តបន្ទាយមានជ័យ៖ ស្រុកថ្មពួក អូរជ្រៅ ស្វាយចេក និងភូមិរង់ចាំ
- ខេត្តឧត្តរមានជ័យ៖ ក្រុងសំរោង ស្រុកបន្ទាយអំពិល អន្លង់វែង និងត្រពាំងប្រាសាទ
- ខេត្តព្រះវិហារ៖ ស្រុកជាំក្សាន្ត
- ខេត្តបាត់ដំបង៖ ស្រុកសំពៅលូន ភ្នំព្រឹក និងកំរៀង
- ខេត្តពោធិ៍សាត់៖ ស្រុកវាលវែង
សម្រាប់អ្នកណា
គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ ដែលមានដីអាចធ្វើកសិកម្ម
តំបន់អនុវត្ត
បន្ទាយមានជ័យ · បាត់ដំបង · ឧត្តរមានជ័យ · ព្រះវិហារ · ពោធិ៍សាត់
វិធីទទួលជំនួយ
សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងអាជ្ញាធរក្រុង-ស្រុកនៅតាមទីទាំងភូមិសាស្ត្រគោលដៅនៃកម្មវិធី ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨
ក្រសួង-ស្ថាប័នអនុវត្ត
អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម
មូលនិធិជាតិជំនួយសង្គម
ក្រសួងផែនការ
រដ្ឋបាលខេត្តព្រះវិហារ
រដ្ឋបាលខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តឧត្តរមានជ័យ
រដ្ឋបាលខេត្តបាត់ដំបង
រដ្ឋបាលខេត្តពោធិ៍សាត់ព័ត៌មាននេះគ្រាន់តែសម្រាប់ការណែនាំបឋមប៉ុណ្ណោះ ចំណែកលក្ខខណ្ឌលម្អិត និងការសម្រេចចុងក្រោយគឺអនុវត្តតាមយន្តការរបស់ក្រសួង និងស្ថាប័នទទួលបន្ទុក